|
ប្រាំយ៉ាងជួយយុវវ័យកសាងទំនុកចិត្ត!
យុវវ័យមានទំនុកចិត្តចំពោះខ្លួនឯងកម្រិតណាដែរ?
នៅក្នុងទំព័រនេះសប្បាយបានស្រាវជ្រាវរកគន្លឹះខ្លីៗដើម្បីកសាងទំនុកចិត្តចំពោះខ្លួនឯកមកចែករំលែកជាមួយយុវវ័យ។ ជាការពិតណាស់គ្មាននរណាម្នាក់កើតមកជាមួយនឹងទំនុកចិត្តដ៏រឹងមាំនោះទេ។
ដើម្បីក៏សាងទំនុកចិត្តគឺត្រូវទាមទារ និងអភិវឌ្ឍការសម្រេចចិត្តនិងការអនុវត្ត។ ទំនុកចិត្តកាន់តែរឹងមាំខណៈដែលយុវវ័យកាន់តែមានភាពងាយស្រួលជាមួយនឹងសមត្ថភាពដោះស្រាយបញ្ហាលំបាក និងការប្រកួតប្រជែងរបស់ជីវិត។ ៥ចំណុចខាងក្រោមនេះនឹងជួយយុវវ័យអោយកសាងទំនុកចិត្តបានយ៉ាងរឹងមាំ៖
១-កំណត់គោលដៅ ទំនាក់ទំនង អាជីព និង ហិរញ្ញវត្ថុ នៅក្នុងផ្នែកសំខាន់នៃជីវិតខ្លួនឯង។
កុំកំណត់ខ្លួនឯងជាមួយនឹងគោលបំណងដ៏តូចមួយដែលងាយនឹងសម្រេចបាន។ យុវវ័យនឹងមិនអាចបង្កើនទំនុកចិត្តពិតប្រាកដបានទេលុះត្រាតែយុវវ័យប្រកួតប្រជែងជាមួយនឹងខ្លួនឯង។
ត្រូវសរសេរជំហានអនុវត្តន៍អោយច្បាស់លាស់ រួចរៀបចំពេលសម្រាប់គោលបំណងនីមួយៗ។
២-ចាប់ផ្ដើមពីជំហានតូច។ ឧទាហរណ៍៖ ប្រសិនបើអាជីពរបស់អ្នកទាក់ទងនឹងការផ្សព្វផ្សាយ អ្នកត្រូវសម្រេចចិត្តរៀនធ្វើអោយជំនាញនៃការនិយាយស្ដីរបស់ខ្លួនមានភាពប្រសើរឡើង។
៣-ត្រូវទុកចិត្តខ្លួនឯង ហើយចេញសកម្មភាពទោះបីជាអ្នកមានភាពភ័យខ្លាចក៏ដោយ។
ប្រសិនបើអ្នកមិនផ្សងព្រេងអោយលើសពីទម្លាប់ធម្មតារបស់អ្នកទេ អ្នកនឹងមិនអាចធ្វើអោយញាណពិតនៃទំនុកចិត្តមានភាពប្រសើរឡើងទេ។
ខណៈដែលទំនុកចិត្តរបស់អ្នកកាន់តែមានភាពប្រសើរឡើងហើយអ្នកនឹងមានអារម្មណ៍ថា
អ្នកអាចដោះស្រាយបញ្ហាបានគ្រប់យ៉ាងដែលមាននៅក្នុងឆាកជីវិតរបស់អ្នក។
៤-ត្រូវស្វែងរកអ្នកជោគជ័យនៅក្នុងគោលបំណងដូចអ្នកម្នាក់ធ្វើជាគំរូ។
បណ្ដុះទំនាក់ទំនងជាមួយគេហើយស្នើសុំការណែនាំ ឬមតិ។ នៅពេលអ្នកសេពគប់ជាមួយមនុស្សដែលជោគជ័យ អ្នកនឹងគិតកាន់តែវិជ្ជមាន និងមានអារម្មណ៍ថាត្រូវសម្រេចគោលបំណងអោយបាន។
មិនត្រូវព្យាយាមជួបមនុស្សដែលមានចំណុចអវិជ្ជមាននោះទេ។
៥-ត្រូវរៀនកត់សំគាល់ និងដោះស្រាយអារម្មណ៍អវិជ្ជមានអោយមានប្រសិទ្ធភាព។ នៅពេលអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបាន ឬស្មុគស្មាញខ្លាំង ត្រូវហៅមិត្តដែលអាចទុកចិត្តបានមកជួយលើកទឹកចិត្ត ឬព្យាយាមសម្រាក។ ត្រូវបន្តជំហានទៅមុខ ទោះបីជាមានអារម្មណ៍ថាស្មុគស្មាញក៏ដោយ៕
|